រឿង «មកុដរាជនី» បានបង្ហាញជូននូវរសជាតិថ្មីដែលតម្រូវអោយ យ៉ាយ៉ា សម្តែងជាតួព្រះនាង អាលីស ចំណែកណាដេត សម្តែងជាតួមេបញ្ជាការ ដាកវីន។ ព្រះនាងអាលីសមានសត្រូវជាច្រើនប៉ុនប៉ងតាមធ្វើគត នេះដោយសារតែព្រះនាង គឺជារាជទាយាទតែមួយអង្គចុងក្រោយ ដែលម្ចាស់តាជ្រើសរើស។ជាមួយគ្រោះថ្នាក់ទំាងនេះ ព្រះនាងចេះប្រើវិធីសាស្ត្រការពារជាបន្តបន្ទាប់ ខ្លួនទើបអាចរួចខ្លួនពីការប៉ុនប៉ងធ្វើឃាតបាន។ ទោះបីយ៉ាងណាក្តី ក៏ម្ចាស់តានៅមិនទុកចិត្តព្រះទ័យ ទ្រង់ក៏ស្នើសុំយកកងអង្គរក្សនៃប្រទេសថៃដែលគួរទុកព្រះទ័យ បំផុតមកការពារព្រះនាង ព្រមទាំងស៊ើបអោយដឹងការពិតផងថា តើអ្នកណាដែលជាអ្នកដែលប៉ុនប៉ងរឿងទំាងអស់នោះ? ក្នុងបេសកកម្មនេះ បានធ្វើអោយព្រះនាងអាលីស និងមេបញ្ជាការដាកវីនកាន់តែយល់ពីគ្នា រហូតសេចក្តីស្រឡាញ់លេចរូបរាងឡើងមកយ៉ាងផ្អែមល្ហែម។ តើស្នេហាមួយ ដែលមានឋានៈខុសគ្នាដូចមេឃនឹងដីនេះ អាចបន្តដំណើរ ដោយរលូនដែរឬយ៉ាងណា? ចុះតើឃាតករ ពិតដែលបង្កររឿងមិនល្អជានិច្ចជាកាលនោះតាមពិតតើជាអ្នកណាព្រះនាងជាអ្នកណា? ចាក់ផ្សាយ៖ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៖ ៩:០០យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ តួសម្តែង៖ Nadeth & YaYa https://www.youtube.com/channel/UCN17JObZYAeF8eS_tXCe12w?sub_confirmation=1