រឿង «ឪរវល់អ៊ំក៏មិនទំនេរ» គឺជារឿងបែបកំប្លែង លាយឡំមនោសញ្ចេតនា ដោយតម្រូវអោយតួឯកប្រុស Teng (Pope) ដើរតួជាអ៊ំប្រុសម្នាក់ដែលត្រូវមើលថែក្មួយ ដោយសារតែឪពុកម្តាយរបស់គេត្រូវទៅរៀនបន្តនៅក្រៅប្រទេស។ បន្ទាប់ពីទទួលភារៈដ៏ធំមួយនេះ Teng បានយកក្មួយទៅផ្ញើនៅកន្លែងមើលថែរក្មេង ហើយក៏បានជួបជាមួយ Chidao (Mew) ជាអ្នកទទួលខុសត្រូវក្មួយរបស់ Teng។ គ្រាន់តែបានជួយជាមួយ Chidao Teng ក៏បានលង់ស្រឡាញ់នាងដោយមិនបានដឹងថា Chidao មានសង្សាររួចហើយ។ តែជាសំណាងល្អដែលChidao និងសង្សាររបស់នាងមិនសូវជាចុះសម្រុងនិងគ្នា ស្របពេលដែលសង្សាររបស់ Chidao មិនបានស្មោះជាមួយនាងផងនោះ ធ្វើអោយ Teng អាចមានឱកាសដើម្បីបានស្និទ្ធជាមួយ Chidao។ ចាក់ផ្សាយ៖ ចាប់ពីថ្ងៃទី ១៧ ខែធ្នូ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២:០០ថ្ងៃត្រង់ តួសម្តែង៖ Pope និង Mew https://www.youtube.com/channel/UCN17JObZYAeF8eS_tXCe12w?sub_confirmation=1